UNITAR Online Catalogue

គោលនយោបាយឧស្សាហកម្មបៃតង៖ លើកកម្ពស់ភាពប្រកួតប្រជែង និងការប្រែធាតុជារចនាសម្ព័ន្ធ

Planet

Type
Course
Location
Web-based
Duration
3 Days
Programme Area
Environment
Price
$0.00
Event Focal Point Email
info@unccelearn.org
Partnership
Partnership for Action on Green Economy (PAGE)

Background

គោលនយោបាយឧស្សាហកម្ម — ឬនិយាយ​ម៉្យាង​ទៀតថា​ជា​វិធានការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញវិស័យសេដ្ឋកិច្ចថ្មីៗ និងពន្លឿនការផ្លាស់ប្តូរជារចនាសម្ព័ន្ធ — ជាប្រពៃណីត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោ​បាយ​ដើម្បីបង្កើនផលិតភាព, ជំរុញការប្រកួតប្រជែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន គោលនយោបាយឧស្សាហកម្មបៃតងដើរ​តាមអភិក្រម​ដូចគ្នានៃការផ្លាស់ប្តូររចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋ ទន្ទឹមគ្នា​នឹងការលើកកម្ពស់គោលដៅ​មាន​លក្ខណៈទូលំទូលាយជាងមុនផ្នែកសង្គម និងបរិស្ថាន។

តាមរយៈការរៀនសូត្របទពិសោធន៍ពីគោលនយោបាយឧស្សាហកម្មបៃតង ប្រទេសនានា​អាចបង្កើត​​បាន​អត្ថប្រយោជន៍ច្រើន​ពីគោលនយោបាយឧស្សាហកម្មបែបប្រពៃណី ហើយជាមួយគ្នានោះអាចពន្លឿនចរន្ត​​ងាកចេញពីផលិតកម្មឧស្សាហកម្មដែលបំភាយកាបូនខ្លាំង ឆ្ពោះទៅការ​ប្រើ​ប្រាស់​គំរូផ្សេងៗដែលមានចីរភាពជាងមុន ហើយតាមរយៈនេះ ជំរុញការធ្វើ​អន្តរកាល​ទៅរកសេដ្ឋកិច្ចបៃតង ព្រម​គ្នា​នឹង​​ការ​កាត់បន្ថយហានិភ័យបរិស្ថានបានច្រើនទៅថ្ងៃអនាគតទៀត​ផង។

ត្រូវបានរៀបចំឡើងដើម្បីជំរុញការរៀនសូត្រអំពីគោលនយោបាយឧស្សាហកម្មបៃតង នៅកម្រិតបច្ចេក​ទេសខ្ពស់ ហើយ​តម្រូវ​សម្រាប់​អ្នកប្រើប្រាស់ពីរប្រភេទ។ ទីមួយ មុខវិជ្ជា​នេះ​ផ្តល់ជូនសិក្ខាកាម​ម្នាក់ៗនូវឧបករណ៍ចំណេះដឹង និងគោលគំនិត សម្រាប់​យល់និងតម្រង់ទិស​នៃ​ការជជែកវែកញែកជាសកល អំពីការធ្វើទំនើបកម្មមូលដ្ឋានឧស្សាហកម្មនៃសេដ្ឋកិច្ចរបស់យើង។ ទីពីរ អ្នក​ផ្តល់​បាឋកថា និងគ្រូ ត្រូវបានលើកទឹកចិត្តឱ្យប្រើសម្ភារវគ្គសិក្សាទៅអនុវត្តនៅ​ក្នុង​ការ​បង្រៀនរបស់ខ្លួន ដោយច្របាច់​បញ្ចូលវាទៅក្នុងកម្មវិធីសិក្សានិង/ឬកម្មវិធីដែលមានស្រាប់ ក៏​បាន​ដែរ។

Learning Objectives

សម្ភារនៃមុខវិជ្ជានេះត្រូវ​បាន​សម្រិត​សម្រាំងឡើងដើម្បីឈានទៅសម្រេច​គោលបំណងនៃការរៀនសូត្រ​ដូចខាងក្រោមនេះ៖

ពន្យល់ហេតុផលនៅពីក្រោយការជំរុញឧស្សាហកម្មបៃតងឱ្យឈានទៅមុខ
​វែកញែកភាពខុសគ្នា​នៃគោលំនិតធំៗពាក់ព័ន្ធទៅនឹង​គោលនយោបាយឧស្សាហកម្ម
រំលេចឡើងនូវភស្តុតាង​សំអាងលើបទពិសោធន៍​នៅ​ក្នុង​ការ​គាំទ្រ​ឱ្យមានកំណែទម្រង់គោលនយោបាយ
ញែក​ឧបករណ៍គោលនយោបាយទៅតាមផ្នែកផ្សេងៗគ្នាដើម្បីលើកស្ទួយឱ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ
ធ្វើ​ការ​វាយតម្លៃ​ការគិតគូរជាយុទ្ធសាស្ត្រ​ក្នុងអំឡុងពេលរៀបចំតាក់តែង, ការ​អនុវត្ត និង​ការ​វាយ​តម្លៃ​គោល​នយោបាយ
គូសរំលេចឱ្យឃើញនូវទំនាក់ទំនង​រវាង​គោលនយោបាយឧស្សាហកម្មបៃតង និង​ពាណិជ្ជកម្ម

Content and Structure

មុខវិជ្ជានេះ​មានទិដ្ឋភាពមួយទូលំទូលាយ​ស្តីពី​ការគិតគូរ​គោលគំនិតធំៗ និង​គោលគំនិតឆ្លង​កាត់​បទពិសោធន៍ នៅក្នុង​រង្វង់​នៃការ​ជជែកវែកញែកនៅកម្រិត​សកលអំពី​គោលនយោបាយ​ឧស្សាហកម្ម​បៃតងនាពេលបច្ចុប្បន្ន ហើយ​វា​មាន​អមទៅដោយ​ម៉ូឌុល​ចំនួន​៥ ដែលម៉ូឌុលនីមួយៗលៃលកជាមួយ​កម្រងសំណួរជាក់លាក់៖

 ១. គោលនយោបាយឧស្សាហកម្ម៖ បញ្ហា​ប្រឈម និង​កាលានុវត្តភាព
 ២. គោលនយោបាយឧស្សាហកម្ម៖ គោលគំនិតគ្រឹះ
y ៣. ការអភិវឌ្ឍជាយុទ្ធសាស្ត្រនៃគោលនយោបាយឧស្សាហកម្មបៃតង
 ៤. បរិធាននៃគោលនយោបាយឧស្សាហកម្មបៃតង
៥. គោលនយោបាយឧស្សាហកម្មបៃតង និង​ពាណិជ្ជកម្ម