UNITAR Online Catalogue

គោលនយោបាយប្រែប្រួលអាកាសធាតុ និង ហិរញ្ញវត្ថុសាធារណៈ

Planet

Type
Course
Location
Web-based
Duration
1 Days
Programme Area
Environment, Climate Change
Price
$0.00
Event Focal Point Email
uncclearn@unitar.org
Partnership
UN CC:Learn Partnership
UNDP
Swedish Development Cooperation (SIDA)

Background

IMPORTANT: Please register directly on the course website: http://unccelearn.org/

បទបង្ហាញអេឡិចត្រូនិចនេះមានគោលបំណងកសាងនូវការយល់ដឹងអំពីទំនាក់ទំនងរវាងគោលនយោបាយប្រែប្រួលអាកាសធាតុ និង ហិរញ្ញវត្ថុសាធារណៈ ។ បទបង្ហាញអេឡិចត្រូនិចនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវនៃអង្គការសហប្រជាជាតិ (UNITAR) និង ជាផ្នែកមួយនៃគម្រោងថ្នាក់តំបន់ស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុសម្រាប់ ការប្រែប្រួលអាកាសធាតុ ដើម្បីជាប្រយោជន៍ដល់ជនក្រីក្រ និង ងាយរងគ្រោះនៅក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក” ដែលបាន និង កំពុងអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្រោមជំនួយហិរញ្ញវត្ថុរបស់អង្គការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត (SIDA) ។ 

Learning Objectives

After completing this e-tutorial, participants will be able to:

  • Define climate information and services. 
  • Identify the uses of climate information and services in development planning and policy. 
  • Discuss the role of legislation in strengthening climate information and services. 
  • Provide examples of instruments available to governments for mainstreaming climate information and services.   

Content and Structure

  1. ផ្នែកទី ១ តើអ្វីជាការប្រែប្រួលអាកាសធាតុ?
  2. ផ្នែកទី ២  តើអ្វីកំពុងកើតឡើងនៅតំបន់អាស៊ី និង ប៉ាស៊ីហ្វិក?
  3. ផ្នែកទី ៣  តើការប្រែប្រួលអាកាសធាតុប៉ះពាល់ការងាររបស់អ្នកជាមន្រ្តីរាជការយ៉ាងដូចម្តេច?
  4. ផ្នែកទី ៤  ហិរញ្ញ​វត្ថុជាតិ និង អន្តរជាតិសម្រាប់ការប្រែប្រួលអាកាសធាតុ
  5. ផ្នែកទី ៥  ក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងការប្រែប្រួលអាកាសធាតុ

ផ្នែកទី ១  នៅក្នុងផ្នែកនេះ អ្នកនឹងសិក្សាអំពីប្រព័ន្ធអាកាសធាតុ និង បម្រែបម្រួលដែលយើងបានសង្កេតតាំង ពីចុងទសវត្សទី ១៩ រួមមាន ការកើនឡើងសីតុណ្ហភាព, ការប្រែប្រួលរបបទឹកភ្លៀង, អាស៊ីតកម្ម មហាសមុទ្រ និង បញ្ហាដទៃផ្សេងទៀត ។ ផ្នែកនេះពិពណ៌នាអំពីការប្រែប្រួលអាកាសធាតុដែល យើងរំពឹងទុកនាពេលអនាគត ។

ផ្នែកទី ២  ក្នុងផ្នែកនេះ អ្នកនឹងសិក្សាអំពីលក្ខខណ្ឌជាក់លាក់ និង ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ផែ្នកនេះក៏បង្ហាញអ្នកអំពីទស្សនាទាននៃការទប់ស្កាត់ និង ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តល់នូវឧទាហរណ៍ជាក់ស្តែងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ផ្នែកទី ៣  តាមរយៈឧទាហរណ៍ជាច្រើន ផ្នែកនេះនឹងបង្ហាញអ្នកថាតើការទប់ស្កាត់ និង សម្របខ្លួនទៅនឹង  ការប្រែប្រួលអាកាសធាតុពាក់ព័ន្ធជាមួយការងាររបស់មន្រ្តីរាជការតាមច្រើនរូបភាពដូចជា ការដឹកជញ្ជូន ថាមពល ផែនការ និង ហិរញ្ញវត្ថុ ។

ផ្នែកទី ៤ ក្នុងផ្នែកនេះ អ្នកនឹងសិក្សាអំពីទំហំ ប្រភព និង ភាពស្មុគ្រស្មាញនៃលំហូរហិរញ្ញវត្ថុអាកាសធាតុ ។ វានឹងពិភាក្សាអំពីតួនាទីរបស់តួអង្គអន្តរជាតិ ជាតិ សាធារណៈ និង ឯកជន ។

ផ្នែកទី ៥ ផ្នែកនេះចែកចេញជាពីរភាគ ។ ភាគទី ១ និយាយអំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស មួយ ដោយផ្តោតទៅលើដំណើរការថវិកាជាតិ ។ ភាគទី ២ បង្ហាញថាតើប្រព័ន្ធផែនការ និង ថវិកាជាតិ អាច ផ្តល់មូលដ្ឋានសម្រាប់ការគ្រប់គ្រងកាន់តែប្រសើរនូវហិរញ្ញវត្ថុអាកាសធាតុយ៉ាងដូចម្តេច ។

Additional Information

UN CC:Learn is a partnership of more than 30 multilateral organizations supporting countries to design and implement systematic, recurrent and results-oriented climate change learning. At the global level, the partnership supports knowledge-sharing, promotes the development of common climate change learning materials, and coordinates learning interventions through a collaboration of UN agencies and other partners. At the national level, UN CC:Learn supports countries in developing and implementing national climate change learning strategies. Through its engagement at the national and global levels, UN CC:Learn contributes to the implementation of Article 6 of the UNFCCC on training, education and public awareness-raising, and the 2012-2020 Doha Work Programme. Funding for UN CC:Learn is provided by the Swiss Government and UN partners. The Secretariat for UN CC:Learn is hosted by the UN Institute for Training and Research (UNITAR).