UNITAR Online Catalogue

ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងអាកាសធាតុតាមវិស័យ

Planète

Type
Course
Emplacement
Web-based
Durée
1 Days
Zone du programme
Environment, Climate Change
Prix
0.00 $US
Personne de référence de l'évenement
uncclearn@unitar.org
Partenariat
UN CC:Learn Partnership
UNDP
Swedish Development Cooperation (SIDA)

Arrière plan

IMPORTANT: Please register directly on the course website: http://unccelearn.org/

បទបង្ហាញអេឡិចត្រូនិចនេះ​ នឹងចាប់​ផ្ដើម​បង្ដាញ​​អ្នក​ពី​របៀប​ដែល​រដ្ឋាភិបាល​​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​នៃ​ការប្រែប្រួល​អាកាស​ធាតុ តាម​រយៈការ​ចាត់​ចែង​ថវិកាដ៏​ឲ្យ​បាន​ល្អ​បំផុត។ បទ​បង្ហាញ​នេះ​ នឹងពន្យល់​អំពីអភិក្រម​ថ្មីមួយ​​ដើម្បី​បញ្ជ្រៀបហានិភ័យនិង​ឧកាស​នៃ​ការ​ប្រែប្រួលអាកាសធាតុ ទៅ​ក្នុង​ការ​រៀបចំ​ថវិកា។​ ការណ៍​នេះ​​ហៅ​ថា ការ​រៀប​ចំ​ថវិកា​ដែល​ឆ្លើយ​តប​ទៅ​នឹង​អាកាស​ធាតុ​តាម​វិស័យ ដែល​​អនុញ្ញាត​ឲ្យ​វិស័យ​នានា អាចពិនិត្យ​មើលច្បាស់​លាស់​លើ​ការវិនិយោគ​ដែល​អាច​នឹង​អនុវត្តទៅ​បាន​​ល្អ​ប្រសើរ ក្នុង​ក្រប​ខណ្ឌ​អាកាសធាតុ​ប្រែប្រួល។

បទបង្ហាញអេឡិច​ត្រូនិច​នេះ ត្រូវ​បាន​បង្កើត​ឡើងដោយ​ UNDP ដើម្បី​ពង្រឹងអភិបាល​កិច្ច​សម្រាប់ហិរញ្ញវត្ថុនៃ​ការប្រែប្រួល​អាកាសធាតុ ​ដែល​ជា​ប្រយោជន៍​ដល់​កម្មវិធីសម្រាប់ប្រជាជន​ក្រីក្រ និង​ងាយរង​គ្រោះ (២០១២‍-២០១៦) ក្រោម​ការ​ឧបត្ថម្ភពី​រដ្ឋាភិបាល​ស្វីសដេន។ មាតិការនេះ ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​លោក គីត ណីកូសាន់ (Kit Nicholson) ។

Contenu et structure

ខ្លឹម​សារ​នៃ​បទបង្ហាញនេះ​ គឺ​ជា​ករណី​សិក្សា​មួយ​លើ​គម្រោង​ធារាសាស្ត្រ​នៅ​ប្រទេស​ថៃ គឺ​គម្រោង​ភ្លីជុមប៉ុល ដែល​ព័ត៌មាន​ត្រូវ​បាន​បញ្ជូនដោយផ្អែក​លើ​អភិក្រមជាក់ស្ដែង រួម​ជាមួយ​លំហាត់អនុវត្តន៍ជាក់​ស្ដែង​។​ នៅ​ចុង​បញ្ចប់នៃ​បទបង្ហាញ អ្នក​នឹង​មាន​ឧកាស​ធ្វើតេស្ត​ចំណេះ​ដឹង​ដែល​អ្នក​ទទួល​បាន​ តាម​រយៈ​ការ​ឆ្លើយ​សំណួរចំនួន​ ១០ ដែលមាន​ស្រាប់។ ប៉ុន្តែ ការ​ធ្វើ​តេស្តនេះ​មិនមែន​ជា​កាត្វកិច្ច ដែល​ចាំ​ចាច់​ត្រូវ​តែ​ធ្វើ​នោះ​ទេ។​ បទបង្ហាញ​នេះ គឺ​ជា​កម្រង​អត្ថាធិប្បាយ ដូច្នេះ​អ្នក​ចាំចាច់​ត្រូវ​បើកស្ដាប់​សម្លេង។ អ្នក​ក៏អាច​ទាញ​យក​ឯកសារ​ដែល​មាន​បទ​អត្ថាធិប្បាយ និង​សន្ទានុក្រម​ជា​ទម្រង់ PDF ចាប់ពី​បទបង្ហាញ​ទី​១ នៅ​ពេល​ដែល​អ្នក​ចុចលើ​បទបង្ហាញ​ដែល​មាន​នៅ​ខាងក្រោមមុខ​នឹង​អ្នក​ចាប់​ផ្ដើម។

Audience visée

បទបង្ហាញ​អេឡិច​ត្រូនិចនេះ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​មន្ត្រី​រាជការ​ក្នុង​ក្រសួង​តាម​វិស័យ​ដែល​រង​ឥទ្ធិពល​ដោយ​ការប្រែ​ប្រួល​អាកាសធាតុ ជាពិសេស​វិស័យ​កសិកម្ម។ ប៉ុន្តែ អ្នក​ផ្សេង​ទៀតដែល​ចាប់​អារម្មណ័ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៏ពី​បតបង្ហាញ​នេះ​ផងដែរ។